អំពី Xiaomi
ច្នៃប្រឌិតសម្រាប់មនុស្សគ្រប់គ្នា
100+
ទីផ្សារបានចូល

718.8 លាន
MAU សកល*

943.7 លាន
ឧបករណ៍ IoT ត្រូវបានបើកដំណើការ**
ស្វែងយល់អំពី Xiaomi
ការរួមគ្នាបង្កើតអនាគត
ដោយត្រូវបានបង្កើតឡើងនៅខែមេសា ឆ្នាំ 2010 យើងគឺជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកសម្រាប់អ្នកប្រើប្រាស់ និងផលិតគ្រឿងឆ្លាតវៃដូចជា ទូរសព្ទឆ្លាតវៃ និងហាដវែរឆ្លាតវៃ ដែលភ្ជាប់ដោយថ្នាល IoT ដែលជាស្នូលរបស់វា។

បេសកកម្មរបស់យើង
បង្កើតផលិតផលអស្ចារ្យដែលមានតម្លៃសមរម្យ ដើម្បីឱ្យមនុស្សគ្រប់គ្នា នៅលើពិភពលោកអាចទទួលបានជីវិតរស់នៅល្អប្រសើរតាមរយៈបច្ចេកវិទ្យាថ្មីៗ។


ចក្ខុវិស័យរបស់យើង
បង្កើតភាពស្និទស្នាលជាមួយអ្នកប្រើប្រាស់ និងក្លាយជាក្រុមហ៊ុនដ៏អស្ចារ្យបំផុតនៅក្នុងចិត្តរបស់អ្នកប្រើប្រាស់។

យុទ្ធសាស្ត្ររបស់យើង

នៅ Xiaomi យើងជឿថាថាមពលពិតប្រាកដរបស់បច្ចេកវិទ្យា គឺស្ថិតនៅក្នុងសមត្ថភាពក្នុងការយល់ដឹង និងធ្វើឱ្យបទពិសោធប្រើប្រាស់របស់មនុស្សកាន់តែប្រសើរ។ នៅឆ្នាំនេះ តាមរយៈការដំឡើងកំណែ Xiaomi HyperOS 2 និង Xiaomi HyperAI ដែលទើបចេញថ្មីៗនេះ យើងកំពុងកំណត់ការភ្ជាប់ទំនាក់ទំនងឡើងវិញ។
ប្រព័ន្ធអេកូឡូស៊ីឆ្លាតវៃ 「Human x Car x Home」របស់យើងបានវិវឌ្ឍទៅជាអាណាចក្រភាពវៃឆ្លាតដែលមានការតភ្ជាប់។ ឧបករណ៍របស់អ្នក ផ្ទះរបស់អ្នក និងរថយន្តរបស់អ្នកលែងមានអន្តរកម្មជាធម្មតាទៀតហើយ — ពួកវាសហការ និងសម្របតាមតម្រូវការរបស់អ្នក ដោយធ្វើឱ្យពួកវាសមនឹងអ្នកជាមួយនឹងកម្រិតនៃការស្វែងយល់ និងការយល់ដឹងដែលមិនធ្លាប់មានពីមុនមក។
វាមិនមែនគ្រាន់តែពាក់ព័ន្ធនឹងការរួមបញ្ចូលប៉ុណ្ណោះទេ។ វាពាក់ព័ន្ធនឹងបច្ចេកវិទ្យាដែលរៀនពីអ្នក ប្រមើលមើលពីតម្រូវការរបស់អ្នក និងវិវឌ្ឍដើម្បីបង្កើតបទពិសោធដែលកាន់តែងាយស្រួល មានលក្ខណៈឆ្លើយតប និងមានលក្ខណៈផ្ទាល់ខ្លួន។ នេះមិនមែនជាចក្ខុវិស័យនៃថ្ងៃស្អែកទៀតទេ។ វាគឺជាការពិតនៃពិភពលោកនាពេលសព្វថ្ងៃដែលកាន់តែឆ្លាតវៃ និងមានការតភ្ជាប់ទំនាក់ទំនងកាន់តែច្រើន។
ការប្តេជ្ញាចិត្តរបស់យើង
យើងប្តេជ្ញាចិត្តកសាងពិភពលោកប្រកបដោយនិរន្តរភាព តាមរយៈការរចនាប្រកបដោយទំនួលខុសត្រូវ និងការផលិតប្រកបដោយនិរន្តរភាព។

បង្កើនប្រសិទ្ធភាពការប្រើប្រាស់សម្ភារៈប្រកបដោយនិរន្តរភាព

ការសម្រួលដល់ខ្សែសង្វាក់ផលិតកម្ម

រៀបចំការដឹកជញ្ជូនបៃតង
នៅឆ្នាំ 2040 ក្រុមហ៊ុន Xiaomi នឹងសម្រេចបាននូវការប្រើប្រាស់ថាមពលកកើតឡើងវិញ 100% ប្រកបដោយអព្យាក្រឹតកាបូននៅក្នុងប្រតិបត្តិការអាជីវកម្មរបស់យើងដែលមានស្រាប់។*

ចូលរួមជាមួយ Xiaomi
នេះជាកន្លែងដែលប្រមូលផ្តុំការចង់ដឹងចង់ឃើញ
យើងជឿជាក់យ៉ាងមុតមាំថា ទេពកោសល្យគឺជាមូលដ្ឋានគ្រឹះនៃការច្នៃប្រឌិតផ្នែកបច្ចេកវិទ្យាដែលមានគុណភាពខ្ពស់ ហើយរក្សាបាននូវជំហរឈានមុខគេក្នុងការអភិវឌ្ឍទេពកោសល្យ ចំពេលការប្រកួតប្រជែងក្នុងឧស្សាហកម្មដ៏ខ្លាំងក្លា។
ឥទ្ធិពលរបស់យើងត្រូវបានទទួលស្គាល់ជាសកល៖ យើងត្រូវបានបង្ហាញនៅក្នុងបញ្ជីក្រុមហ៊ុនដែលមានឥទ្ធិពលបំផុតទាំង 100 របស់ទស្សនាវដ្ដី TIME ហើយត្រូវបានគេដាក់ឈ្មោះថា Fortune Global 500 ចំនួនប្រាំមួយដងរួចមកហើយ។*
ចូលរួមជាមួយយើងនៅ Xiaomi និងសហការជាមួយអ្នកដែលមានទេពកោសល្យពិសេសៗនៅទូទាំងពិភពលោក ដើម្បីត្រួសត្រាយអនាគតដ៏ឆ្លាតវៃជាមួយគ្នា!
រុករកច្រើនទៀតអំពីពួកយើង
*ទិន្នន័យខាងលើដកស្រង់ពីខែមិនា 2025។
**សំដៅលើសេវាកម្មអ៊ីនធឺណិត រួមទាំងទូរសព្ទឆ្លាតវៃ និងថេប្លេត។
**សំដៅលើសេវាកម្មអ៊ីនធឺណិតដែលភ្ជាប់ទៅថ្នាលរបស់ខ្លួន ដោយមិនរាប់បញ្ចូលទូរសព្ទឆ្លាតវៃ កុំព្យូទ័រយួរដៃ និងថេប្លេត។
**ផ្អែកលើការប្រកាសនៅឆ្នាំ 2023 អាជីវកម្មដែលមានស្រាប់របស់យើងរួមបញ្ចូល ទូរសព្ទឆ្លាតវៃ ផលិតផលបច្ចេកវិទ្យា IoT និងផលិតផលសម្រាប់បែបផែនជីវិត សេវាកម្មអ៊ីនធឺណិត និងផ្សេងៗទៀត។
*យោងតាមទស្សនាវដ្តី Time គិតត្រឹមខែឧសភា ឆ្នាំ 2024 និង Fortune គិតត្រឹមខែមិថុនា ឆ្នាំ 2024។